តំណាង OHCHR ប្រចាំកម្ពុជា ជួបជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នរបស់ជនស៊ីវិល កំពុងបន្តរស់នៅតាមទីតាំងបណ្តោះអាសន្ន រងគ្រោះដោយសារបញ្ហាព្រំដែន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

តំណាង OHCHR ប្រចាំកម្ពុជា ជួបជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នរបស់ជនស៊ីវិល កំពុងបន្តរស់នៅតាមទីតាំងបណ្តោះអាសន្ន រងគ្រោះដោយសារបញ្ហាព្រំដែន

បន្ទាយមានជ័យ ៖ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) លោកស្រី Matilda Bogner តំណាងប្រចាំប្រទេស រួមនឹងប្រតិភូ មកបំពេញបេសកម្មនៅ ខេត្តបន្ទាយមានជ័យ ព្រមទាំង បានជួបពិភាក្សាជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នរបស់ជនស៊ីវិលកំពុងបន្តរស់នៅតាមទីតាំងបណ្តោះអាសន្ន ដែលមិនទាន់អាចត្រឡប់ទៅកាន់ទីតាំងដើមរបស់ពួកគាត់វិញបាន ចាប់តាំងពីមានភាពតានតឹងដោយសារជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ជាពិសេសអំពីសិទ្ធិមនុស្សក្នុងការវិលត្រឡប់ទៅកាន់ទីតាំងដើមរបស់ពួកគាត់វិញ ស្របតាមច្បាប់សិទ្ធិមនុស្ស និង ច្បាប់មនុស្សធម៌អន្តរជាតិ។

 

កិច្ចប្រជុំ នេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ។

 

នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានជម្រាបជូនដល់ តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នូវបច្ចុប្បន្នភាពបងប្អូនជនភៀសសឹក ដែលត្រូវយោធាថៃកាប់កាន់ភូមិឋានទាំង៦ភូមិ​ ដែលមិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញបាន មកទល់ពេលនេះមានចំនួន ៣.៣១៨ គ្រួសារស្មើនឹងមនុស្សរាយចំនួន១៣.២៥៩នាក់/ស្រី៦.៦៤២នាក់ កុមារ៣.៤១៦នាក់។

 

ឯកឧត្តម អភិបាល ខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ចឱ្យក្រុមការងារចំពោះកិច្ចធ្វើការរៀបចំដីដើម្បីសាងសង់ផ្ទះ ជូនពួកគាត់រស់នៅឱ្យបានប្រសើរជាងមុនភូមិរង់ចាំ ស្ថិតនៅឃុំស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ដោយផ្តល់ដីទំហំ២០មX៣០ម ក្នុង១គ្រួសារ សាងសង់ផ្ទះ ទំហំ៥មX៧ម លើផ្ទៃដីចំនួន៤០០ ហិកតា។

 

លោកស្រី Matilda Bogner ក៏បានអរគុណដល់អាជ្ញាធរខេត្ត ដែលបានជួយសម្របសម្រួលទៅដល់ក្រុមការងាររបស់លោកស្រី ក្នុងការចុះជួបដោយផ្ទាល់ជាមួយបងប្អូនភៀសសឹកនៅក្នុងភូមិរង់ចាំ ដែលមិនទាន់អាចវិលត្រលប់ទៅលំឋានរបស់ពួកគាត់វិញបាន ដែលរងផលប៉ះពាល់ដោយសារ ញ្ហាព្រំដែន ដើម្បីធ្វើការប្រមូលព័ត៌មាន ក៏ដូចជាបញ្ហាដែលពួកគាត់ជួបប្រទះដោយសារបញ្ហាព្រំដែន។

 

លោកស្រីបញ្ជាក់ថា ឧត្តមស្នងការ អង្គ ការសហប្រជាជាតិ បានយកចិត្តទុកដាក់លើបញ្ហាព្រំដែននៃប្រទេសទាំងពីរ ដើម្បីស្វះស្វែងរកវិធីសាស្ត្រ ចូលរួមចំណែកជាមួយភាគីទាំងពីរ ដើម្បីធ្វើឱ្យបញ្ហាព្រំដែន មានភាពល្អប្រសើរឡើងវិញ៕

















Post a Comment (0)
Previous Post Next Post