បន្ទាយមានជ័យ ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យជនជាតិវៀតណាម
ចំនួន៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ហិង្សា រក្សាទុក ជួញដូរ
ប្រើប្រាស់សារធាតុញៀនយ៉ាងច្រើនដោយខុសច្បាប់ ក្រោយទទួលបានពាក្យបណ្តឹងពីជនជាតិវៀតណាម
ក្នុងករណីហឹង្សា ។
ជនរងគ្រោះក្នុងករណីហឹង្សាមានឈ្មោះ ឡា តុងញ៉ា (LA
TRONG NHAN) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម ត្រូវជនសង្ស័យជាជនជាតិវៀតណាមដូចគ្នា
បង្កកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវមួយកន្លែង
ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីបានទទួលពាក្យបណ្តឹងរួចលោកអនុសេនីយ៍ឯក តិល
តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់
ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ចំនួន០៦នាក់ នៅចំណុចផ្ទះល្វែងមួយកន្លែង
ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមមាន ៖ ១.ឈ្មោះ វង ទុងកេក (NGUYEN TUANKIET) ភេទប្រុស អាយុ២៦ឆ្នាំ, ២.ឈ្មោះ វែង ថឹងបិន (VENG TEINGBEN) ភេទប្រុស អាយុ២២ឆ្នាំ, ៣.ឈ្មោះ ឡេ យ៉ាំងវ៉ឹក ភេទប្រុស អាយុ២៤ឆ្នាំ, ៤.ឈ្មោះ ជឿង ខាន់តុង(TRUONG THANH TUNG) ហៅហ្វី ភេទប្រុស អាយុ២៣ឆ្នាំ, ៥.ឈ្មោះ វែង តឹងតាយ
ភេទប្រុស អាយុ២៥ឆ្នាំ, ៦.ឈ្មោះ ប៊ូយ វ៉ឹកខាន់
ភេទប្រុស អាយុ២៣ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ៖ កាំបិតបត់
ប្រវែង២១សង់ទីម៉ែត្រ ចំនួន០១ដើម, ម្សៅម៉ត់ពណ៌សសង្ស័យជាសារធាតុផ្សំ
ចំនួន៧៥កញ្ចប់, ថ្នាំគ្រាប់ពណ៍បៃតងJNW ចំនួន០១បន្ទះ ស្មើនឹង០៩គ្រាប់, បំពង់វែបចម្រុះ
ចំនួន៥៦៤គ្រឿង, ក្បាលបំពង់វែប ចំនួន១៣ថង់ធំ, ម្សៅសប្បាយរូបសេះ ចំនួន៥៨កញ្ចប់, ទឹកថ្នាំពណ៌លឿង
ចំនួន០៣បន្ទះ, ជញ្ចីងថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ម៉ាស៊ីនគៀបថង់សម្រាប់វេចខ្ចប់ ចំនួន០២គ្រឿង, ថង់វេចខ្ចប់មួយចំនួនធំ
រួមនឹងវត្ថុតាងមួយចំនួនទៀត
ហើយនាំមកកាន់មូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យទាំ០៦នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ ៖ លី គឹមហាក់







