បន្ទាយមានជ័យ ៖
ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះ ឆាយណា បឹងបេង មួយកន្លែងនៅចំណុចខ្លាង៉ាប់ ឃុំពង្រ
ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលនៃអគ្គស្នងការនគរបាលជាតិ ចុះប្រតិបត្តិការបង្រ្កាបនិង
រកឃើញភស្តុតាង និងឃាត់ជនបរទេសជាជាច្រើននាក់។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា
ឆ្នាំ២០២៦ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា
អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយ ឯកឧត្តមអភិបាលរងខេត្ត និងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង
នៃអយ្យការអមសាលាដំបូងខេត្ត
បានដឹកនាំកងកម្លាំងចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online
Scams) ឈ្មោះឆាយណា បឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ
ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន
កំពុងបន្តប្រតិបត្តិការតាមនីតិវិធី ។
តាមប្រភពពីទីតាំងបង្រ្កាប់ខាងលើ មានជនបរទសជាច្រើនដែលមានទីតាំងម្តុំនោះ បានរត់ចេញពីក្នុងអាគារដើរកាត់វាល់ស្រែ និងមានរថយន្តមកទទួលដឹកយកយ៉ាងគគ្រឹកគគ្រេង ។ ក្រៅពីនោះមានរថយន្តតាក់ស៊ីសេរីទំនើបជាច្រើន បានទៅដល់រង់ចាំដឹកជនបរទេស ។









