បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីក្មេងចាស់ ចំនួន០៥នាក់បានស្លាប់ភ្លាមៗ
និង០១នាក់ទៀតរងរបួសធ្ងន់
ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងរវាងរថយន្ត និងម៉ូតូនៅវេលាម៉ោង
២២និង៤០នាទី ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ246-247
ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ
ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកMERCEDES
BENZ AMG GT53 ប្រភេទគ្រួសារ ពណ៌ខ្មៅ
ពាក់ផ្លាកលេខ កម្ពុជា C.S.6168
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ
បានបុករះពីក្រោយម៉ូតូចំនួន២គ្រឿង ដែល០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ
បាត់ដំបង1H.2105 អ្នកបើកបរឈ្មោះ ប៉ុក ស៊ីណាប់
ភេទស្រីអាយុ៣២ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរ ១.ឈ្មោះ ម៉េន ម៉ីនាង ភេទស្រី
អាយុ១០ឆ្នាំ (ស្លាប់) ២.ឈ្មោះ ម៉េន សុខមាន ភេទប្រុស អាយុ៧ឆ្នាំ (របួសធ្ងន់) ។ និង០១គ្រឿងទៀត
ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1S.1965
អ្នកបើកបរឈ្មោះ សួន ធានី ភេទប្រុស អាយុ៥០ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរ
១.ឈ្មោះ វុន ស្រីជា ភេទស្រី អាយុ៤៣ឆ្នាំ(ស្លាប់) ២.ឈ្មោះចាន់ ចាវ ភេទប្រុស
អាយុ៧ឆ្នាំ(ស្លាប់) អ្នកទាំងអស់គ្នារស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី
ខេត្តបាត់ដំបង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ចំណែកសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងបី ត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុដកហូតយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ សាលី




