បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាល និងយោធាប្រចាំស្រុកម៉ាឡៃ
កាលពីយប់ម៉ោង១០និង៤០នាទីថ្ងៃទី២៧ មីនា ២០២៦ បានធ្វើការឃាត់ទប់ស្កាត់ជនសង្ស័យជាជនជាតិភូមា
ចំនួន៤នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ។
តាមការផ្តល់ព័ត៌មានពីសមត្ថកិច្ច និងកន្លែងកើតហេតុ បានអោយដឹងថា
ក្នុងឱកាសដែលសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋានតាមបន្ទាត់ព្រំដែន ក៏បានប្រទះឃើញជនជាតិបរទេសបួននាក់
សង្ស័យបម្រុងឆ្លង់ដែនខុសច្បាប់ទៅប្រទេសថៃ។
សមត្ថកិច្ចមិនបានផ្តល់ព័ត៌មានលំអិតពីឈ្មោះ ឬមានលិខិតឆ្លងដែន
ឬអត់ហើយត្រូវបញ្ជូនទៅណានោះទេ ដោយករណីនេះស្ថិតនៅលើសមត្ថកិច្ចយោធាជាអ្នកធ្វើការ ។
សូមបញ្ជក់ថា ទោះបីជាស្ថានភាពព្រំដែនកម្ពុជា មានភាពតានតឹងនិងមានកងកម្លាំងប្រចាំការយ៉ាមកាម
និងបង្រ្កាប់បានជាបន្តបន្ទាប់យ៉ាងយ៉ាងណាក៏ដោយក៏នៅតែមានជនបរទេស និងជនជាតិខ្មែរអាចឆ្លងដែនជាក្រុមៗបាននិងត្រូវបានសមត្ថកិច្ចថៃបង្រ្កាប់បានស្ទើរាល់ថ្ងៃ
ពិសេសបង្រ្កាបបាននៅតាមព្រំដែនឈមនឹងស្រុកម៉ាឡៃ។ ជាក់ស្តែងកាលពីថ្ងៃទី២៦ មីនា ២០២៦ យោធាថៃលេខ១២០៤
ឈមនឹងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃាត់ជនជាតិខ្មែរ៦នាក់ មានស្រ្តី២នាក់ ក្មែង២នាក់
នៅចំណុចក្រោយផ្សារណងព្រឺ ស្ថិតនៅក្រុម១៣ ភូមិផាន់សិក ស្រុកអារញ ខេត្តស្រះ កែវប្រទេសថៃ
៕




