ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ចុះជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទិសទី៤ ទី៥ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ចុះជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទិសទី៤ ទី៥ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ព្រះវិហារ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៩ មីនា ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក កងកម្លាំងនគរបាលការពារព្រំដែនទិសទី៤ និងទី៥ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។

 

ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សាម៉េត មេបញ្ជាការកងនគរបាលការពារព្រំដែនទិសទី៤ បានរាយការណ៍ពីសភាពការណ៍រួមនៅតាមបណ្តោយព្រំដែនទិសទី៤ មានសភាពការស្ងប់ស្ងាត់មិនមានអីគួឲ្យយកត់សម្គាល់ទេ ចំណែកកងកម្លាំងនគរបាលទាំងអស់មានការប្រុងជើងការកម្រិតខ្ពស់ផងដែរ ។

 

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ ជូនចំពោះកងកម្លាំងទាំងអស់ ។ ឯកឧត្តមនាយឧត្តមសេ​នីយ៍ ​​​​បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍មេបញ្ជាការទិសទី៤ ការពារព្រំដែន និងឯកឧត្តមមេបញ្ជាការរងនគរបាល ពលនគរបាលការពារព្រំដែនទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការការពារបូរណៈភាពទឹកដីជូនជាតិមាតុភូមិនៃយើង ការបូរជានូវកម្លាំងកាយចិត្តទាំងអស់នេះ គុណបំណាច់របស់អស់លោកចំពោះជាតិនិងប្រជាជននៃយើងនៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានប្រគល់អំណោយមានថវិការនិងសម្ភារៈមួយចំនួនផងដែរ ៕







ដោយ ៖ រ៉ាស៊ី


Post a Comment (0)
Previous Post Next Post