ទោះព្រំដែនកម្ពុជាថៃបិទទាំងស្រុងនិងតានតឹងយ៉ាងណាឈ្មួញនៅតែអាចលួចលាក់នាំសត្វគោពីថៃចូលកម្ពុជា ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ទោះព្រំដែនកម្ពុជាថៃបិទទាំងស្រុងនិងតានតឹងយ៉ាងណាឈ្មួញនៅតែអាចលួចលាក់នាំសត្វគោពីថៃចូលកម្ពុជា ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ៏យ ៖ ឈ្មូញកម្ពុជាថៃនៅតែអាចលួចលាក់នាំសត្វគោពីប្រទេសថៃឆ្លងដែនចូលកម្ពុជាក្នុងភូមិសាស្រ្កខេត្តបន្ទាយមានជ័យជាពិសេសតាមច្រករបៀងអូរបីជាន់បើទោះបីជាព្រំដែនកម្ពុជាថៃមានភាពតានតឹងនិងបានបិទទាំងស្រុងហើយថែមទាំ សមត្ថកិច្ច មន្ត្រីជំនាញ ចុះទប់ស្កាត់បង្ក្រាបការចរាចរសត្វពីក្រៅប្រទេសបានជាញឹកញាប់យ៉ាងណាក៏ដោយក៍។

 

តាមប្រភពនានាពីឈ្មួញនិងប្រជាពលរដ្ឋដែលនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជំនួញសត្វគោពីប្រទេសថៃនៅតែមានជាបន្តបន្ទាប់ជាពិសេសខណៈពេលព្រំដែនគ្មានការប្រយុទ្ធគ្នា ការរត់ពន្ធនាំសត្វគោ ពីប្រទេសថៃចូលកម្ពុជា កំពុងត្រូវឈ្មួញលួចនាំចូលតាមច្រករបៀងអូរបីជាន់ ច្រករបៀងធ្នង់ ច្រករបៀងមហោស្រកនៃស្រុកថ្នពួកនិងស្រកអូរជ្រៅ។

 

ប្រភពបានអោយដឹងទៀតថាសត្វគោដែលឈ្មួញថៃនាំចូលមកកម្ពុជាត្រូវបានឈ្មួញថៃដេញឆ្លងព្រំដែនដោយថ្មើជើងប្រគល់អោយឈ្មួញកម្ពុជាដឹកបន្តតាមរថយន្តឬតាមគោយន្តកន្រ្តៃយ៍ពេលខ្លះស្ថានភាពតានតឹងគឺដេញរយះចំងាយឆ្ងាយទើបបានយករថយន្តនិងគោយន្តដឹងបន្តទៅស្តុបទីតាំងក្រោលគោណាមួយបានច្រើនទើបឈ្មួញក្នុងស្រុកមកប្រមូលទិញដឹកទៅខេត្តកំពង់ចាមនិងព្រៃវែងតាមរថយន្តធុនធំ។ជាក់ស្តែងកាលពីយប់ឈានចូលថ្ងៃទី4មីនា2026នេះប្រភពបានឃើញមន្រ្តីជំនាញបានឃាត់ត្រួកពិនិត្យរថយន្តដឹងគោមួយគ្រឿងសង្ស័យគ្មានច្បាប់អនុញាតនៅក្នុងមូលដ្ឋានឃុំអូរបីជាន់ស្រុកអូរជ្រៅនិងកាលពីព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២៦ ក្រុមអន្តរាគមការិយាល័យ បសុពេទ្យខេត្តបន្ទាយមានជ័យដឹកនាំដោយលោកហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យសហការជាមួយនគរបាលស្រុកស្វាយចេក ក្រោមកិច្ចសម្របសម្រួលនីតិវិធីពីលោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើអធិការកិច្ចនៅដីឡូតិ៍១កន្លែង ផ្ទុកគោសរុប ៥៩ក្បាល (គោថៃ ៤៥ក្បាល និងគោខ្មែរ ១៤ក្បាល) ដែលមានម្ចាស់គោឈ្មោះ យួង សុខ ស្ថិតនៅ ឃុំផ្គាំ ស្រុកស្វាយចេកបាន បញ្ជូនទៅតុលាការផ្តន្ទារទោសតាមមច្បាប់។

 

មុនបញ្ជូនខ្លួនទៅតុលាការ លោក យួង សុខ បាននិយាយចំពោះសមត្ថកិច្ចថា ការរកស៊ីនាំសត្វគោពីប្រទេសថៃមកលក់នៅខ្មែរនេះមិនមែនមានតែលោកម្នាក់ឯងនោះទេ គឺមានអ្នកប្រកបរបនេះជាច្រើនអ្នកទៀត។

 

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ អះអាងថា ចាប់តាំងពីមុន និងពេលមានបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ គឺមន្ទ្រីជំនាញ និងសមត្ថកិច្ចបានទប់ស្កាត់ការលួចនាំចូលសត្វ និងសាច់សត្វពីប្រទេសថៃដើម្បីបង្ការការឆ្លងជំងឺ និងលើកស្ទួយការចិញ្ចឹមសត្វក្នុងស្រុក។

 

លោកកែវ តារារស្មី អភិបាលស្រុកអូរជ្រៅបានអោយដឹងថាជុំវិញការលួចលាក់នាំសត្វគោចូលនេះលោកពុំបានដឹងទេដោយល៩កជាប់ការងារនៅក្នុងជាមួយប្រជាពលរដ្ឋ។








Post a Comment (0)
Previous Post Next Post