ឯកឧត្ដម អ៊ុំ រាត្រី សម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ និងតំបន់បឹងត្រកួន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្ដម អ៊ុំ រាត្រី សម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ និងតំបន់បឹងត្រកួន

បន្ទាយមានជ័យ ៖ វេលាម៉ោង ១៣:០០នាទីរសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ​ រួមនឹង ថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងតំបន់បឹងត្រកួន​ ឃុំគោករមៀត​ ស្រុកថ្មពួក ជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រ កាន់កាប់ដោយខុសច្បាប់របស់យោធាថៃ​ ក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ។














Post a Comment (0)
Previous Post Next Post