ម៉ូតូ០៣គ្រឿង បុកបន្តគ្នាបណ្តាលអោយមនុស្សប្រុសស្រី០៤នាក់ រងរបួសធ្ងន់ស្រាល
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ម៉ូតូ០៣គ្រឿង បុកបន្តគ្នាបណ្តាលអោយមនុស្សប្រុសស្រី០៤នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៤នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ០៣គ្រឿងបុកបន្តគ្នាពេញទំហឹងនៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី០៥.ខែមីនា ឆ្ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវប្រសព្វខាងមុខខ្លោងទ្វារវត្តតាមិម ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AJ-7493 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត(ឆ្លងផ្លូវ) ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AR-2108 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាប្រពន្ធម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូខាងមុខបណ្តាលអោយដួល ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AJ-7285 បើកបរដោយក្មេងស្រីសិស្សសាលាម្នាក់ទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុកនិងកិនពីលើម៉ូតូដែលដួលខាងលើបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៤នាក់តែម្តង។

 

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុ ហើយភាគីទាំងបីធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូឆ្លងផ្លូវជួយថ្លៃព្យាបាលអោយទៅភាគីពីរនាក់ប្តីប្រពន្ធចំនួន ៣០០ដុល្លារ ហើយភាគីខាងក្មេងស្រីសិស្សសុំរួចខ្លួន ៕



ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post