ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋជាង ១០ខ្នង នៅស្រុកភ្នំព្រឹក
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋជាង ១០ខ្នង នៅស្រុកភ្នំព្រឹក

បាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានអោយដឹងថា កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង មានខ្យល់បក់បោកយ៉ាងខ្លាំង ហើយក្នុងនោះស្រុកភ្នំព្រឹក បានរងផលប៉ះពាល់ខ្លាំងរហូតបណ្តាលអោយរងការខូចខាតផ្ទះប្រជាពលរដ្ឋជាង ១០ខ្នង។

 

ជាមួយហេតុការណ៍គ្រោះធម្មជាតិខាងលើនេះដែរ បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ឥទ្ធិពលនៃខ្យល់កន្ត្រាក់បានបក់បោកបំផ្លាញផ្ទះប្រជាពលរដ្ឋខូចខាតអស់ចំនួន ១៣ខ្នងតែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។

 

ជាមួយគ្នានេះដែរ អាជ្ញាធរ និងសត្ថកិច្ចបាននិងកំពុងពន្លឿនក្នុងការចុះស្រង់នូវទំហំនៃផលប៉ះពាល់ដើម្បីរាយការណ៍បន្តទៅដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងក្នុងគោលបំណងដោះស្រាយជំនួយបឋមដល់គ្រួសារជនរងគ្រោះផងដែរ ៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post