ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ ១៥៧០ ក្រាលកៅស៊ូ DBST ប្រវែង ២៦០០ម៉ែត្រ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវ ៣កន្លែង ក្នុងស្រុកបវេល
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ ១៥៧០ ក្រាលកៅស៊ូ DBST ប្រវែង ២៦០០ម៉ែត្រ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវ ៣កន្លែង ក្នុងស្រុកបវេល

បាត់ដំបង ៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ ១៥៧០ ដោយក្រាលកម្រាលកៅស៊ូ DBST ប្រវែង២ ៦០០ម៉ែត្រ ទទឹង៨ម៉ែត្រ ចិញ្ចើមទទឹង០.៥ម៉ែត្រសងខាង និងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៣កន្លែង ស្ថិតនៅក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

 

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំអាជ្ញាធរត្រូវពិនិត្យលទ្ធភាពសាងសង់ផ្លូវណាដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ខណៈការងារស្ថាបនាផ្លូវថ្នល់នឹងត្រូវធ្វើឡើងនៅគ្រប់ក្រុង ស្រុក មិនមែនធ្វើតែនៅក្នុងក្រុងនោះទេ។

 

ឯកឧត្តម ជំរុញអាជ្ញាធរ ឃុំ ស្រុក ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការរំដោះដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយ លុបបំបាត់ការសាងសង់សំណង់ផ្សេងៗនៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ និងស្នើអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាអនាម័យបរិស្ថាន បញ្ឈប់ការដុតសំរាម និងការដុតជញ្ជ្រាំងដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។

 

បន្ថែមពីនេះ ឯកឧត្តម ក៏បានណែនាំអាជ្ញាធរត្រូវចុះផ្សព្វផ្សាយជំរុញប្រជាពលរដ្ឋឱ្យចូលរួមរាយការណ៍ពីករណីគ្រឿងញៀន កម្មវិធីទូរស័ព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ៕















ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post