ផ្ទះពលរដ្ឋ២០ខ្នង និងបង្គោលភ្លើងសូឡា០១ដើម នៅស្រុកបាណន់ រងការខូចខាតដោយខ្យល់កន្ត្រាក់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ផ្ទះពលរដ្ឋ២០ខ្នង និងបង្គោលភ្លើងសូឡា០១ដើម នៅស្រុកបាណន់ រងការខូចខាតដោយខ្យល់កន្ត្រាក់

បាត់ដំបង ៖ ផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នងនិងបង្គោលភ្លើងសូឡា០១ដើមបានរងការខូចខាតក្រោមឥទ្ធិពលនៃខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រឃុំភ្នំសំពៅ និងឃុំស្នឹង នៃស្រុកបាណន់ ខេត្តបាត់ដំបង។

 

សមត្ថកិច្ចបានអោយដឹងថា នៅក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើនេះដែរ ផ្ទះដែលរងការខូចខាតទាំង២០ខ្នង ក្នុងនោះមានឃុំស្នឹងខូចខាតចំនួន១០ខ្នង រលំបង្គោលភ្លើងសូឡា០១ដើម និងឃុំភ្នំសំពៅខូចខាតចំនួន១០ខ្នង តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។

 

ជាមួយគ្រោះធម្មជាតិនេះដែរ អាជ្ញាធរ និងសត្ថកិច្ចបាននិងកំពុងពន្លឿនក្នុងការចុះស្រង់នូវទំហំនៃផលប៉ះពាល់ និងសាវតាគ្រួសាររងគ្រោះផងដែរដើម្បីរាយការណ៍បន្តទៅថ្នាក់ដឹកនាំស្រុកនិងខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងក្នុងគោលបំណងដោះស្រាយជំនួយបឋមដល់ពួកគាត់ផងដែរ៕







ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post