បាត់ដំបង ៖ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ
គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តបាត់ដំបងកំពុងសម្រុកទិញប្រេងសាំង
និងម៉ាស៊ូត ដើម្បីទុកប្រើប្រាស់ ខណៈតម្លៃកំពុងហក់ឡើង និងខ្លាចអស់ស្តុក។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ
ទីតាំងស្ថានីយប្រេងឥន្ធនៈ ជាច្រើន ពិសេសទីតាំងស្ថានីយប្រេងឥន្ធនៈ( CALTEX
)មួយកន្លែងនៅក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង
គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបានសម្រុកមកប្រមូលទិញ ប្រេងសាំង និងម៉ាស៊ូត
ទាំងកានៗ ដោយពួកគាត់លើកឡើងថា ទិញយកទុកប្រើប្រាស់ព្រោះខ្លាចអស់ស្តុក និងអ្នកខ្លះថាទិញយកទៅដើម្បីលក់បន្ត
ខណៈតម្លៃនិងហក់ឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រជាពលរដ្ឋខ្លះបានលើកឡើងថា រយៈពេល០២ថ្ងៃកន្លងមកទិញ ពួកគាត់ពិបាកក្នុងការស្វែងរកទិញប្រេងសាំង និងម៉ាស៊ូតខ្លាំងណាស់ ព្រោះស្ថានីយ៍ខ្លះលក់តម្លើងថ្លៃ ស្ថានីយ៍ខ្លះមិនមានប្រេងសាំងលក់ និងស្ថានីយ៍ខ្លះបានបិទទ្វារទាំងស្រុងផងដែរ ៕
ដោយ ៖ សាលី




