បាត់ដំបង ៖
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ១៦១សហវ.ប្រកអទច
និងលេខ១៦២សហវ.ប្រកអទច របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ
និងក្រសួងមហាផ្ទៃស្តីពីបែបបទនិងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់
គ្រងទីតាំងរស់នៅប្រមូលផ្តុំ និងការ បែងចែកចំណូលចំពោះការផាកពិន័យ
ក៏ដូចអនុសាសន៍ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបា លជាតិ
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសង្កត់ធ្ងន់ថា
បើមន្រ្តីនគរបាលរូបណារួមគំនិតឬមានការពាក់ព័ន្ធនឹងករណីScam
Online មន្ត្រីរូបនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខវិន័យរបស់កងកម្លាំងនគរបាលជាតិ
និងចំពោះមុខច្បាប់ជាធរមាន។
នៅក្នុងកិច្ចប្រជុំនេះ
លោកស្នងការបានផ្សព្វផ្សាយលំអិតអំពីវិធានការរបស់កងកម្លាំងនគរបាលដែលត្រូវអនុវត្ត
បន្ទាន់នោះគឺ ៖ ១-មន្រ្តីនគរបាលត្រូវរៀបចំផែនការលំអិតពីការធ្វើរដ្ឋបាលនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីកំណត់បានពីការស្នាក់នៅរបស់ជនបរទេសថាតើការស្នាក់នៅរបស់គាត់ត្រឹមត្រូវស្របតាមច្បាប់ដែរឬទេ?បើមិនស្របច្បាប់នោះត្រូវអនុវត្តតាមច្បាប់ដូចបានកំពុងអនុវត្តរាល់ថ្ងៃ ។ ២-ម្ចាស់ទីតាំងឬអ្នកគ្របគ្រងទីតាំងដែលផ្តល់ឱ្យពួកគេស្នាក់នៅ
ត្រូវចូលរួមសហការណ៍ជាមួយសមត្ថកិច្ចផ្តល់ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវ
គ្មានការលាក់លៀមនិងរាយការណ៍ជាប់ជាប្រចាំ។ ៣-ត្រូវរៀបចំផែនការត្រួតពិនិត្យប្រព័ន្ធសន្តិសុខ
CCTV ប្រព័ន្ធអន្តរាគមន៍ក្នុងករណីមានគ្រោះអគ្គិភ័យ
ឬឧប្បត្តិហេតុផ្សេងៗ ពិនិត្យច្រកចេញចូល ធានាដល់សុវត្ថិភាពខ្ពស់
ស្របតាមនិយាមបច្ចេកទ្ទេស ។ ៤-កំណត់ការសហការរាយការណ៍ពីក្រុមសន្តិសុខនៅទីនោះដើម្បីផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល
ក្នុងករ ណីមានមុខសញ្ញាសង័្សយឬហានិភ័យខាងសន្តិសុខ។
ក្រោយការផ្សព្វផ្សាយវិធានការខាងលើនេះជាមួយម្ចាស់ទីតាំងដែលទទួលខុសត្រូវក្នុងការស្នាក់នៅរបស់ជនបរទេសដែលមិនស្របច្បាប់ ហើ យម្ចាស់ទីតាំងឬអ្នកទទួលខុសត្រូវនៅទីនោះនៅតែលាក់លៀម បំពានល្មើសនឹងវិធានការនេះ នោះម្ចាស់ទីតាំង ឬអ្នកទទួលខុសត្រូវនៅទីតាំងនោះ ត្រូវទទួលរងនូវការផាកពិន័យ ស្របតាមសេចក្តីប្រកាសអន្តរក្រសួងនេះជា ធរមាន ៕
ដោយ ៖ សាលី











