បាត់ដំបង ៖
គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅដីចម្ការមួយកន្លែងនៅវេលាម៉ោង
០៩និង០០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចដីចម្ការឈ្មោះ
តុញ ស្ថិតក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌខាងលើ
សមត្ថកិច្ចចុះទៅពិនិត្យឃើញថាជាប្រភេទគ្រាប់មីនស្គរមួយគ្រាប់ដែលបានសេសសល់តាំងពីសម័យសង្គ្រាមមកម្ល៉េះ។
បច្ចុប្បន្ន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើត្រូវបានសមត្ថកិច្ចទំនាក់ទំនងអោយខាងមន្ត្រីស៊ីម៉ាក់មកទទួលយកទៅរក្សាទុកនៅទីកន្លែងសុវត្ថិភាពផងដែរ ៕
ដោយ ៖ សាលី


