បាត់ដំបង ៖ យោងតាមការបង្ហោះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
នៅរសៀលថ្ងៃទី៣០ មីនា ២០២៦នេះ បានអញ្ជើញឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ឆ្នាំកំណើត
០២-១២-២០០៦ ជាម្ចាស់កម្មសិទ្ធនៃរថយន្តម៉ាក MERC EDES BENZ ពាក់ផ្លាកលេខ
កម្ពុជា-C.S. 61 68 ដែលរថយន្តនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧
ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២ និង៤០0នាទីនៅចំណុចផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិកកោះ
ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់ជនរងគ្រោះចំនួន០៥នាក់
ស្រ្តីចំនួន០៣នាក់ ។
ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ត្រូវចូលខ្លួនមកធ្វើការបំភ្លឺពីករណីនេះនៅថ្ងៃទី០១
ខែមេសា ឆ្នាំ២០២៦ វេលាម៉ោ ង១០និង០០នាទី នៅការិយាល័យនរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាកំណត់។
ជាមួយនឹងការបង្ហោះអញ្ជើញខាងលើ ស្នងការក៏បានបញ្ហាលិខិតកោះហៅដែលបានបញ្ជូនដល់សមត្ថកិច្ចមូលដ្ឋានរបស់ម្ចាស់រថយន្តខាងលើ និងបានបង្ហាញពីរូបបុគ្គលខាងលើនិងរូបដង្ហែសពជនរងគ្រោះផងដែរ ៕



