បាត់ដំបង ៖
បុរសវ័យចំណាស់ម្នាក់បានស្លាប់នៅក្នុងទីតាំងបម្រើសេវាកម្មម៉ាស្សា
កោសជប់មួយកន្លែងបង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៩ ខែមីនា
ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ៤០៦ ស្ថិតក្នុងភូមិអូរតាំគាំ២ សង្កាត់ទួលតាឯក
ក្រុងបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ថោង ប៉េង ភេទប្រុស អាយុ៦៨ឆ្នាំ
រស់នៅភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ
ខេត្តបាត់ដំបងដែលនៅមុនពេលកើតហេតុជនរងគ្រោះខាងលើមានអាការៈមិនសូវស្រួលខ្លួន
ក៏បានជិះម៉ូតូមកចូលរកសេវាកម្មកោសជប់មួយកន្លែង ដែលមានយីហោ អាធា ម៉ាស្សា (កោសជប់
ម៉ាស្សាសសៃ ម៉ាស្សាក្បាច់) ដែលមានទីតាំងនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក
ក្រុងបាត់ដំបង ក៏បានស្លាប់តែម្តង។
ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ មន្ត្រីជំនាញកោសល្យវិច្ច័យបានចុះទៅធ្វើកោសល្យវិច្ច័យនិងបានសន្និដ្ឋានថា សពជនរងគ្រោះបានស្លាប់ដោយសារជំងឺប្រចាំកាយជាប់ខ្លួន បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី




