ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកសម្ភារៈ និងស្បៀងអាហាររបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កម្លាំងជួរមុខទិសបន្ទាយមានជ័យ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកសម្ភារៈ និងស្បៀងអាហាររបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កម្លាំងជួរមុខទិសបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូប្រគល់សម្ភារៈ និងស្បៀងរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កម្លាំងជួរមុខទិសបន្ទាយមានជ័យ  ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិ។

 

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតបានពាំនាំប្រសាសន៍សួរសុខទុក្ខដ៏មានតម្លៃពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ដល់កម្លាំងជួរមុខទិសបន្ទាយមានជ័យ។

 

ឯកឧត្តមបណ្ឌិត បានធ្វើការកោតសរសើរនិងអរគុណចំពោះវិរៈភាពអង់អាចក្លាហានរបស់វីរៈកងទ័ព និងនគរបាលការពារព្រំដែនដែលលះបង់អាយុជីវិតការពារបូរណភាពទឹកដី និងសុខសុវត្ថភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ចំពោះការឈ្លានពានពីសំណាក់យោធាថៃដោយខុសច្បាប់លើអធិបតេយ្យភាពរបស់កម្ពុជា នេះក៏បានបង្ហាញយ៉ាងច្បាស់នូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពកម្ពុជា ជាពិសេសវីរៈកងទ័ពជួរមុខ ដែលបានបំពេញភារកិច្ចការពារជាតិយ៉ាងមុតមាំ ធ្វើឱ្យសត្រូវមានការភ័យខ្លាច។ ក្នុងពេលជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានបង្ហាញការគាំទ្រ និងជឿជាក់យ៉ាងពេញទំហឹងលើសមត្ថភាព បទពិសោធន៍ និងឆន្ទៈស្នេហាជាតិដ៏មោះមុតរបស់វីរៈកងទ័ពកម្ពុជា។

 

ឯកឧត្តមបណ្ឌិតមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងមិនរត់ចោលប្រទេស វីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកណាម្នាក់ចោលឡើយពោលគឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ និងតែងតែគិតគួរជាប់ជានិច្ច ហើយរាជរដ្ឋាភិបាល ក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការរស់នៅ ការជួយបោសសម្អាតអាវុធគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម។ ដូច្នេះបងប្អូនត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។


គួរបញ្ជាក់ថា អំណោយត្រូវបានប្រគល់ជូន រួមមាន អង្ករ ៨.៩តោន, ត្រីខកំប៉ុង ១៩១កេស, សៀងផ្អែម ១៣៤កេស, មីខ្លាឃ្មុំ ៧៦១កេស, មីចម្រុះកញ្ចប់ ៤៧៦កេស, មីកំប៉ុងចម្រុះ ៨០កេស, បាយតេជោរាយស៍ ៣៣កេស, នំសាគូរ៉ា៖ ១៥កេស, និងទឹកសុទ្ធ ៣២០កេស ៕







Post a Comment (0)
Previous Post Next Post