ពលករខ្មែរម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹក
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ពលករខ្មែរម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹក

បាត់ដំបង ៖ បុរសអតីតជាពលករខ្មែរម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកនូវបណ្តាំចុងក្រោយមួយសន្លឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៤១នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ខេន ភេទប្រុស អាយុ ៣១ឆ្នាំ អតីតជាពលករខ្មែរមកពីប្រទេសថៃកាលពីសម័យផ្ទុះកូវីដ១៩ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែគោចងកទៅនឹងធ្នឹមផ្ទះបណ្តាលអោយស្លាប់ ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹកដែលមានខ្លឹមសារថា (អ្វីដែលមិនមែនជារបស់យើងហាមប៉ះ .យកអ្វីដែលជារបស់លោកឯងយកទៅ) (ទាំងនេះខ្ញុំធ្វើមិនមែនដើម្បីលោកឯងទេ ដើម្បីខ្លួនខ្ញុំ) (នេះជាបណ្តាំហាមប៉ះ) (ខ្ញុំមិនមែនម្ចាស់ដី)។

 

ក្រោយពេលមានការភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញក្នុងមូលដ្ឋានបានចុះទៅធ្វើការត្រួតពិនិត្យដោយជំនាញបច្ចេកទេស នៃអធិការដ្ឋាននគរបាលស្រុក និងក្រុមគ្រូពេទ្យរួចមក សន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន បន្ទាប់មកបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post