អភិបាលក្រុង METZ ចុះពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ ភូមិនៅក្នុងភូមិរង់ចាំ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អភិបាលក្រុង METZ ចុះពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ ភូមិនៅក្នុងភូមិរង់ចាំ

បន្ទាយមានជ័យ ៖ លោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ(Francois Grosdidier) អភិបាលក្រុង METZ សាធារណៈរដ្ឋបារាំង រួមនឹងគណៈប្រតិភូ នៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង METZ ប្រទេសបារាំង បានបំពេញទស្សនកិច្ច មកកាន់ខេត្តបន្ទាយមានជ័យ និងបានចុះទៅពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ ភូមិ នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦។

 

ក្នុងដំណើរដើម្បីស្វែងយល់អំពីការរស់នៅរបស់បងប្អូនភៀសសឹកនៅក្នុងភូមិរង់ចាំ លោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ(Francois Grosdidier) បានបង្ហាញក្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញពីការរស់នៅបងប្អូនប្រជាពលរដ្ឋភៀសសឹក ទទួលបានការការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលកម្ពុជា រៀបចំលំនៅឋាន សម្រាប់បងប្អូនភៀសសឹកទាំង៦ភូមិ បានយ៉ាងល្អប្រសើរ ។

 

ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើការអរគុណចំពោះលោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ(Francois Grosdidier) អភិបាលក្រុង METZ សាធារណៈរដ្ឋបារាំង រួមនឹងគណៈប្រតិភូ នៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង METZ ប្រទេសបារាំង ផ្តល់អណ្ដូងទឹក ចំនួន៦អណ្តូង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកបានប្រើប្រាស់។

 

សូមបញ្ជាក់ថា បច្ចុប្បន្នបងប្អូនជនភៀសសឹក ដែលត្រូវយោធាថៃកាប់កាន់ ទាំង៦ភូមិ មិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន កំពុងស្នាក់នៅភូមិរង់ចាំមកទល់ពេលនេះមានចំនួន៣.៣១៨ គ្រួសារស្មើនឹងមនុស្សរាយចំនួន១៣.២៥៩នាក់/ស្រី៦.៦៤២នាក់ កុមារ៣.៤១៦នាក់៕















Post a Comment (0)
Previous Post Next Post