សមត្ថកិច្ចបន្តចាប់ឃាត់រថយន្តធុនធំចំនួន២គ្រឿងបន្ថែម ខណៈកំពុងបើកបរចូលក្រុងល្មើសលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សមត្ថកិច្ចបន្តចាប់ឃាត់រថយន្តធុនធំចំនួន២គ្រឿងបន្ថែម ខណៈកំពុងបើកបរចូលក្រុងល្មើសលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត

បាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ ក៏ដូចជាយោបល់ដឹកនាំរបស់លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានចាត់អោយកម្លាំងជំនាញក្រោមឱវាទចុះអនុវត្តជាប្រចាំចាប់ឃាត់រថយន្តធុនធំទាំងឡាយណាដែលដឹកទំនិញចូលក្រុង និងរថយន្តដឹកទំនិញសំពីងសំពោងដោយបំពាននិងបម្រាមរបស់រដ្ឋបាលខេត្តបាត់ដំបង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្លាំងការិយាល័យជំនាញបានធ្វើការស្ទាក់ចាប់បានរថយន្តធុនធំចំនួន២គ្រឿងបន្ថែមទៀតខណៈដែលកំពុងបើកបរឆ្លងកាត់ក្នុងក្រុងល្មើសទៅនិងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ហើយរថយន្តដែលត្រូវបានឃាត់ពេលនេះ មួយគ្រឿងម៉ាក FREIGHT LINER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-2796 និងមួយគ្រឿងទៀតម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3F-1889 ។

លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា ចំពោះរថយន្តធុនធំដែលត្រូវបានឃាត់នាពេលនេះ ត្រូវបានបញ្ជូនមកការិយាល័យដើម្បីឆែកមើលឯកសារនិងប័ណ្ណបើកបរ រួចធ្វើកិច្ចសន្យា ហើយបើពិនិត្យឃើញថារថយន្តនោះគាត់ធ្លាប់ល្មើសម្តងរួចហើយ សមត្ថកិច្ចនិងមានគោលការណ៍ឃាត់ទុករយៈពេលបីថ្ងៃសិនឬអាចលើសហ្នឹង។

ជាមួយគ្នានេះ លោកនាយការិយាល័យ ក៏បានអំពាវនាវទៅដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនក៏ដូចជាអ្នកបើកបរប្រើប្រាស់ប្រភេទយានយន្តធុនធំ ឬរថយន្តដឹកសំពីងសំពោងទាំងអស់ សូមកុំបន្តចូលក្រុងទៀត ជៀសវាងកុំឲ្យខូចផ្លូវ និងកកស្ទះចរាចរណ៍ ហើយប្រសិនបើនៅតែបន្តលួចចូល សមត្ថកិច្ចនិងមានវិធានការតាមផ្លូវច្បាប់ ៕







ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post