មុខសញ្ញាជាជនសង័្សយចំនួន ០៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការក្រោយពួកគេធ្វើសកម្មភាពប្លន់យកម៉ូតូបានសម្រេច
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មុខសញ្ញាជាជនសង័្សយចំនួន ០៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការក្រោយពួកគេធ្វើសកម្មភាពប្លន់យកម៉ូតូបានសម្រេច

បាត់ដំបង ៖ នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៦នេះ សមត្ថកិច្ចនគរបាលបានបញ្ជូនក្រុមជនសង័្សយចំនួន ០៨នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងហើយបន្ទាប់ពីធ្វើការស្រាវជ្រាវបង្រ្កាបបានក្នុងអំពើលួចមានស្ថានទម្ងន់ទោស ( ក-ាប់ប្ល-ន់យកម៉ូតូ ) កាលពីរាត្រីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោងប្រមាណ ២២និង៣០នាទី នៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយបានការសម្របសម្រួលលើនីតិវិធីពីតំណាងអយ្យ ការអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយលោកបានដឹកនាំកម្លាំងជំនាញក្នុងផែន សហការជាមួយកម្លាំងអធិការនគរបាលក្រុង និងកម្លាំងអធិការនគរបាលស្រុករតនមណ្ឌល ចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន ១០នាក់ ភេទប្រុសជាបន្តបន្ទាប់ក្រោយពួកគេប្រើប្រាស់ដុំថ្ម មួកសុវត្ថិភាពនិងកាំបិត ដេញក-ាប់យកម៉ូតូជនរងគ្រោះឈ្មោះ វ៉ាន់ សារ៉ាវុធ ភេទប្រុស អាយុ ១៩ឆ្នាំ បានសម្រេចហើយគេចខ្លួនពីកន្លែងកើតហេតុ។

លោកស្នងការរងដដែលបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានម៉ូតូចំនួន ០៦គ្រឿង(ដែល០១គ្រឿងជារបស់ជនរងគ្រោះខាងលើ) កាំបិត ចំនួន ០២ ដើម និងផ្លាកលេខម៉ូតូ០១សន្លឹក បន្ទាប់មកពួកគេបានឆ្លើយសារភាពថា កន្លងមកគឺក្រុមគេនេះហើយដែលបានធ្វើសកម្មភាពបង្កការអុកឡុកដោយហិង្សាទៅលើអ្នកដទៃដោយការគុបដុំថ្ម និងដេញវាយជនរងគ្រោះ បង្កភាពអាណាធិបតេយ្យ ក្នុងមូលដ្ឋានក្រុងបាត់ដំបង តែពេលនេះពួកគេត្រូវសមត្ថកិច្ចបង្រ្កាបនិង អនុវត្តតាមផ្លូវច្បាប់បានសម្រេច។

លោកបានបញ្ជាក់ទៀតថា ក្នុងចំណោមជនសង័្សយទាំង១០នាក់ដែលនាំមកសាក សួរនេះ ដោយសារមាន០២នាក់អាយុតិចជាង១៤ឆ្នាំទើប សមត្ថកិច្ចមិនបានបញ្ជូនទៅអយ្យការអមសាលាដំបូងនោះទេ៕










ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post