បាត់ដំបង
៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំឃាត់ខ្លួនជនសង្ស័យ ២នាក់ជាបន្តបន្ទាប់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៩និង១០នាទី
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈពេលដែលកម្លាំងចុះល្បាតទៅដល់ចំណុចអូរកន្ត្រៃ
ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ដោយបានឃាត់ខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ
ហម សាបឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់
ស្រុកឯកភ្នំ (វិជ្ជមានសារធាតុញៀនក្នុងទឹកម៉ូត) បន្ទាប់មកនៅវេលាម៉ោង២០និង២៥នាទី
ថ្ងៃខែដដែល នៅចំណុចមាត់ស្ទឹង ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ
កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀតឈ្មោះ បូ សាវន ភេទប្រុស អាយុ២២ឆ្នាំ
មុខរបរនេសាទ រស់នៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ (វិជ្ជមានសារធាតុ
ញៀនក្នុងទឹកម៉ូត)។
វត្ថុតាងដកហូតរួមមាន៖.កាណូតស្មាច់បំពាក់ម៉ាស៊ីនចំនួន២គ្រឿង.ទូរស័ព្ទ ២គ្រឿង និងសម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយក្រោយពីឃាត់ខ្លួន ទាំងជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ៖
សាលី



