រថយន្តកែច្នៃដឹកសំពីងសំពោង ចំនួន២គ្រឿងត្រូវបានសមត្ថកិច្ចចាប់បញ្ចូលទៅការិយាល័យជំនាញ ដើម្បីធ្វើការអប់រំ និងពិន័យតាមច្បាប់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រថយន្តកែច្នៃដឹកសំពីងសំពោង ចំនួន២គ្រឿងត្រូវបានសមត្ថកិច្ចចាប់បញ្ចូលទៅការិយាល័យជំនាញ ដើម្បីធ្វើការអប់រំ និងពិន័យតាមច្បាប់

បាត់ដំបង ៖ អនុវត្តតាមការណែនាំរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នង​ការនគរបាលជាតិ​ និងបទបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិ​យាល័យនគរបាលចរាចរណ៍ផ្លូវគោក ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ចាន់ សុធី ជានាយការិយាល័យ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២​០២៦នេះ បានចុះចាប់ឃាត់យានយន្តកែច្នៃខុសបច្ចេកទេសដឹកសំពីងសំពោងចំនួន២គ្រឿង ដែលកំពុងទំលាក់ទំនិញនៅផ្លូវបេតុងខាងត្បូងរង្វង់មូលដៃប្រាំបី ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់​ដំបង ។

នគរបាលជំនាញបានបញ្ជាក់ថា រថយន្តទាំងពីរគ្រឿងនេះជាប្រភេទរថយន្តសាំយ៉ុងកែច្នៃខុសលក្ខណៈបច្ចេកទេសដឹកសំពីងសំពោង និងមានស៊ីម៉ាំងប្រេន ដែលមួយគ្រឿងពាក់ផ្លាកលេខ កំពង់ធំ 2A-0801 និងមួយគ្រឿងទៀតពាក់ផ្លាកលេខ ភ្នំពេញ 2I-5305 ។

លោកបានបញ្ជាក់ទៀតថា រថយន្តទាំងពីរគ្រឿងខាងលើត្រូវបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីពិនិត្យមើលឯកសារ ហើយបើពិនិត្យឃើញថារថយន្តខាងលើមិនធ្លាប់បានធ្វើការអប់រំទេ សមត្ថកិច្ចនិងធ្វើការអប់រំ តែប្រសិនបើពិនិត្យឃើញថាធ្លាប់អប់រំហើយ សមត្ថកិច្ចនិងធ្វើការផាក​ពិន័យតាមច្បាប់ និងឱ្យម្ចាស់យានកែតម្រូវឱ្យត្រឹមត្រូវតាម​លក្ខណៈដើមនៃយានវិញ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post