ពលរដ្ឋទទូចសុំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរចុះអន្តរាគមន៍បន្ទាន់ ក្រោយរោងចក្រផលិតអុសាវែល(មេសាប៊ូ)បញ្ចេញកាកសំណល់បំពុលបរិស្ថាន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ពលរដ្ឋទទូចសុំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរចុះអន្តរាគមន៍បន្ទាន់ ក្រោយរោងចក្រផលិតអុសាវែល(មេសាប៊ូ)បញ្ចេញកាកសំណល់បំពុលបរិស្ថាន

កំពង់ស្ពឺ ៖ រោងចក្រផលិតអូសាវែល(មេសាប៊ូ)មួយកន្លែង ស្ថិតក្នុងភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានរងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងកំពុងទទូចសុំឱ្យការចុះពិនិត្យអន្តរាគមន៍បន្ទាន់ ក្រោយរោងចក្រមួយបញ្ចេញកាកសំណល់មកទីសាធារណៈនិងបង្កឱ្យមាក្លិនស្អុយប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានរស់នៅ។​

 

លោក សេក បូរ៉ា ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងរោងចក្រប្រាប់ថា រោងចក្របានបង្ហូរទឹកសំណល់ឬទឹកស្អុយចូលទៅក្នុងប្រភពទឹកសាធារណៈ ដែលធ្វើឱ្យខូចគុណភាពបរិស្ថានទឹក និងប៉ះពាល់ធ្ងន់ធ្ងរដល់ការអាស្រ័យផលធ្វើស្រូវរបស់ប្រជាពលរដ្ឋ។ក្លិនបានសាយភាយទៅដល់មូលដ្ឋានរស់នៅ ពលរដ្ឋពិបាកក្នុងការដកដង្ហើម។​

 

ដូចគ្នាដែរ អ៊ុំស្រី សេង លក្ខិណា ប្រជាពលរដ្ឋក្នុងភូមិនេះដែលរងផលប៉ះពាល់ដែរនោះក៏

សំណូមពដល់អាជ្ញាធរ ពាក់ព័ន្ធ ពិសេសមន្ទីរជំនាញ ឱ្យចុះត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះរោងចក្រខាងលើ ដើម្បីការពារបរិស្ថាន សុខភាពសាធារណៈ និងធានាដល់ការអាស្រ័យផលស្រូវរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យទាន់ពេលវេលា។

 

ទាក់ទងនិងការទទូចស្នើសុំនេះ លោក ឈុន ឈៀងហេង ប្រធានការិយាល័យគាំពារនរិស្ថាននៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានប្រាប់នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា មន្ទីរបានចាត់មន្ត្រីជំនាញរួចហើយ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន​ចុះពិនិត្យជាក់ស្តែងលើទីតាំងដែលរងការរិះគន់នោះនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដើម្បីរកឱ្យឃើញពីមូលហេតុនិងណែនាំឱ្យម្ចាស់រោងចក្រធ្វើការកែប្រែអនុលោមតាមច្បាប់បរិស្ថានធ្វើយ៉ាងបញ្ជៀសផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន ៕







ដោយ ​៖ ប៊ុត សារុន


Post a Comment (0)
Previous Post Next Post