បុរសម្នាក់បានអង្គុយផ្ងាកក្រោយធ្លាក់ពីលើបង់ បណ្តាលអោយស្លា.ប់យ៉ាងអាណោចអាធ័ម
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បុរសម្នាក់បានអង្គុយផ្ងាកក្រោយធ្លាក់ពីលើបង់ បណ្តាលអោយស្លា.ប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសម្នាក់បានអង្គុយផ្ងាកក្រោយធ្លាក់ពីលើបង់បណ្តាលអោយស្លា.ប់ភ្លាមៗយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៩និង០០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចបរិវេណផ្សារ ភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឆួន លីហ៊ាង ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលជនរងគ្រោះជាមនុស្សផឹកស្រាថ្នាំជាប្រចាំ និងស្នាក់នៅ ចល័តក្នុងបរិវេណផ្សារ ភួ ពុយ រាប់ខែរាប់ឆ្នាំមកហើយ ហើយនៅព្រឹកកើតហេតុជនរងគ្រោះបានអង្គុយផឹកស្រាថ្នាំនៅលើបង់ម្នាក់ឯងក៏ស្រាប់តែផ្ងាកក្រោយធ្លាក់ពីលើបង់ស្លា.ប់ភ្លាមៗតែម្តង។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លា.ប់ដោយសារគាំងបេះដូងធ្លាក់ពីលើបង់ពិតប្រាកដមែន ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post