បាត់ដំបង ៖
បុរសម្នាក់បានរងរបួ.សធ្ង.ន់ក្រោយជិះម៉ូតូទៅបុករថយន្តដែលកំពុងបត់ឆ្វេងឆ្លងផ្លូវនៅវេលាម៉ោង១៦និង២០នាទី
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអញ្ចាញ
សង្កាត់អូរចារ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាក Ford RANGER ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2CO-8101 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរ
២នាក់ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ
ចំណែកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AN-6710 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នា
បានជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ
ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់
៕
ដោយ ៖ សាលី



