ឯកឧត្តម ព្រួញ រិទ្ធថា ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវខេត្តលេខ ១៥.៧០ ដែលសម្រេចបាន ១០០% នៅស្រុកបវេល
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម ព្រួញ រិទ្ធថា ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវខេត្តលេខ ១៥.៧០ ដែលសម្រេចបាន ១០០% នៅស្រុកបវេល

បាត់ដំបង ៖ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវខេត្តលេខ ១៥.៧០ ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលគម្រោងស្ថាបនាផ្លូវនេះបានបញ្ចប់ជាស្ថាពរចំនួន ១០០% ។

 

ឯកឧត្តម ព្រួញ រិទ្ធថា បានមានប្រសាសន៍ថា ផ្លូវខេត្តលេខ ១៥.៧០ នេះ មានប្រវែងសរុប ២.៦០០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ដែលបានស្ថាបនារួចរាល់តាមផែនការគ្រោងទុក ហើយបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងបន្តរៀបចំគូសគំនូសសញ្ញាចរាចរណ៍នៅលើដងផ្លូវ ដើម្បីធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

 

ការចុះពិនិត្យនេះ ក្នុងគោលបំណងតាមដានការអនុវត្តការងារជាក់ស្តែង និងពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីធានាថាផ្លូវដែលបានស្ថាបនារួចរាល់អាចប្រើប្រាស់បានប្រកបដោយសុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការប្រកបរបររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕









ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post