បាត់ដំបង ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា
ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ
អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ
លោកគ្រូអ្នកគ្រូ យុវជន
និងសិស្សានុសិស្សប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ
៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ថ្ងៃនេះជាទិវាប្រកបដោយមហានក្ខត្តឫក្សអធិកអធម្ម
និងជាទិវាប្រវត្តិសាស្ត្រដែលប្រជានុរាស្ត្រខ្មែរទូទៅ មានព្រះសង្ឃ មន្ត្រីរាជការ
អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ កម្មករនិយោជិត លោកគ្រូអ្នកគ្រូ យុវជន
សិស្សានុសិស្ស និស្សិត មានក្តីសោមនស្សរីករាយឥតឧបមា និងមោទនភាពក្រៃលែងដោយមានកិត្តិយសដ៏ខ្ពង់ខ្ពស់ប្រារព្ធមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៧៣
នៃទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា-២០២៦)
ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្ដើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣
នូវឯករាជ្យដ៏ពិតប្រាកដក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លានៃព្រះករុណា
ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ
ព្រះបរមរតនកោដ្ឋ នៃយើងទាំងអស់គ្នា។
ជាមួយគ្នានេះ
ការរំលឹកខួបអនុស្សាវរីយ៍ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង
បានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នានឹងទិវាកំណើតកងយោធពលខេមរភូមិន្ទក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លានូវគំរូវីរភាពរបស់យុទ្ធជន
យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី
ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលីកម្មអាយុជីវិតយ៉ាងអង់អាចក្លាហានបំផុតក្នុងបុព្វហេតុសង្គ្រោះជាតិមាតុភូមិយ៉ាងពិតប្រាកដពីរបបប្រល័យពូជសាសន៍ប៉ុលពត
ពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃអស់ជាច្រើនទសវត្ស
និងគ្រោះភ័យផ្សេងៗព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាសន្តិភាព
ការពារបូរណភាពទឹកដី ឯកភាពជាតិ អធិបតេយ្យ សេរីភាព
និងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សាលី












