ឯកឧត្តម ព្រួញ រិទ្ធថា ចុះពិនិត្យការរៀបចំទីតាំងសម្រាប់ការបោះឆ្នោតស្ទាបស្ទង់ និងជួបសំណេះសំណាលជាមួយមេភូមិទាំង១៣ ក្នុងឃុំឃ្លាំងមាស ស្រុកបវេល
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម ព្រួញ រិទ្ធថា ចុះពិនិត្យការរៀបចំទីតាំងសម្រាប់ការបោះឆ្នោតស្ទាបស្ទង់ និងជួបសំណេះសំណាលជាមួយមេភូមិទាំង១៣ ក្នុងឃុំឃ្លាំងមាស ស្រុកបវេល


បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបវេល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំឃាំងមាស និងឃុំក្តុលតាហែន បានអញ្ជើញចុះពិនិត្យក្រុមការងារដែលកំពុងរៀបចំទីតាំងសម្រាប់ការបោះឆ្នោតស្ទាបស្ទង់ នៅក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីធានាឱ្យការរៀបចំមានភាពល្អប្រសើរ និងត្រៀមលក្ខណៈបានគ្រប់គ្រាន់តាមផែនការដែលបានកំណត់។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានជួបសំណេះសំណាលជាមួយលោកមេភូមិទាំង១៣ភូមិ ក្នុងឃុំឃ្លាំងមាស ដោយបានស្តាប់របាយការណ៍អំពីសកម្មភាពការងារ ស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមនានាដែលកើតមាននៅតាមភូមិនីមួយៗ ព្រមទាំងបានផ្តល់ឱកាសឱ្យលោកមេភូមិលើកឡើងនូវសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តមបានយកចិត្តទុកដាក់ស្តាប់រាល់មតិយោបល់ និងសំណូមពររបស់លោកមេភូមិ ដើម្បីពិនិត្យពិចារណា និងស្វែងរកដំណោះស្រាយសមស្រប សំដៅរួមចំណែកដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ៕











ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post