ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញផ្ដល់បណ្ណកម្មសិទ្ធិចំនួន ២១,៧៤៩ បណ្ណ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកស្វាយចេក
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញផ្ដល់បណ្ណកម្មសិទ្ធិចំនួន ២១,៧៤៩ បណ្ណ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកស្វាយចេក

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ផ្ដល់បណ្ណកម្មសិទ្ធិចំនួន ២១,៧៤៩ បណ្ណ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

 

បណ្ណកម្មសិទ្ធិដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកស្វាយចេក ខាងលើ មានចំនួន ១៧ភូមិស្មើនឹង ២១,៧៤៩ បណ្ណ ស្ថិតនៅក្នុងឃុំផ្គាំ ចំនួន ១១ភូមិ ស្មើនឹង ១៤,៣៦៨ បណ្ណ និងឃុំសារង្គ ចំនួន ៦ភូមិ ស្មើនឹង ៧,៣៨១បណ្ណ នៅវត្តប្រាសាទភាសត្បូង  ស្ថិតក្នុងឃុំសារង្គ រៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកស្វាយចេក។

 

សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល ៕















Post a Comment (0)
Previous Post Next Post