សាធារណរដ្ឋកូរ៉េ
៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងសហការី
កាលពីនៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចូលរួមជាមួយបងប្អូនសហគមន៍ខ្មែរ
ប្រារព្ធធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីនប្រគេនស្បង់ជីវរ និងទេយ្យទាន
ដល់ព្រះសង្ឃចាំព្រះវស្សា នៅវត្តខ្មែរហ្វាសង់ ខេត្តខ្យង់គី សាធារណរដ្ឋកូរ៉េ។
ពិធីបុណ្យកឋិនទានសាមគ្គីខាងលើ
មានការអញ្ជើញចូលរួមពីបងប្អូនពុទ្ធបរិស័ទខ្មែរនៅសាធារណកូរ៉េ ប្រមាណ ១៥០០ នាក់។
បើទោះជាអង្គកឋិនទាននេះ ប្រព្រឹត្តទៅនៅប្រទេសកូរ៉េក៏ដោយ
ក៏ពិធីដង្ហែត្រូវបានរៀបចំតាមទំនៀមទំលាប់ ប្រពៃណី និងព្រះពុទ្ធសាសនាខ្មែរ
ដោយមានក្រុមឆៃយ៉ាំនាំមុខ និងមានអ្នកកាន់ត្រៃឯក និងត្រៃរង ដើរក្បួនដង្ហែយ៉ាងអធិកអធមបំផុត។
ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនពុទ្ធបរស័ទខ្មែរ ដែលអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការកោតសរសើរចំពោះបងប្អូនសហគមន៍ខ្មែរ ដែលបងប្អូនតែងប្រកាន់ភ្ជាប់នូវការរក្សាទំនៀមទំលាប់ ប្រពៃណី និងរួបរួមគ្នាធ្វើបុណ្យតាមព្រះពុទ្ធសាសនាខ្មែរ បើទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកំណើតក៏ដោយ។ ឯកឧត្តមបន្តថា សង្ឃឹមថា បងប្អូននឹងនៅតែបន្តរួបរួម និងមើលថែគ្នាទៅវិញទៅមក ដើម្បីរក្សាឱ្យបាននូវភាពសុខដុមរមានារបស់បងប្អូនខ្មែរទូទាំងប្រទេសកូរ៉េ និងបន្តបង្ហាញអត្តសញ្ញាណខ្មែរយើងឱ្យអន្តរជាតិស្គាល់កម្ពុជាកាន់តែច្រើន ៕









