នគរបាលកម្ពុជាឆ្មក់បង្រ្កាបបទល្មើស Online Scam សំងំក្នុងអាគារកំពស់៣០ជាន់ នៅក្រុងប៉ោយប៉ែតឃាត់ខ្លួនជនបរទេស និងខ្មែរជាង៥០០នាក់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

នគរបាលកម្ពុជាឆ្មក់បង្រ្កាបបទល្មើស Online Scam សំងំក្នុងអាគារកំពស់៣០ជាន់ នៅក្រុងប៉ោយប៉ែតឃាត់ខ្លួនជនបរទេស និងខ្មែរជាង៥០០នាក់

បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិជនបរទេស និងខ្មែរ ប្រមាណជាង៥០០នាក់ សំងំលាក់ខ្លួនប្រព្រឹត្តបទល្មើសទីតាំង Online Scam មួយកន្លែង ស្ថិតក្នុងអគារកញ្ចក់ កម្ពស់៣០ជាន់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិឆ្មក់បង្រ្កាបបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។

 

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក អ៊ី សុឃី អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត ។

 

តាមប្រភពពីកន្លែងបង្រ្កាប ប្រតិបត្តិការនេះចាប់ខ្លួនជនសង្ស័យសរុប ចំនួន៥៨៧នាក់ ក្នុងនោះស្រី ១០៥នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ៥១៨នាក់(ស្រី៧៦នាក់) ថៃ ១៨នាក់(ស្រី៦នាក់) និងខ្មែរ ៥១ នាក់(ស្រី២១នាក់) ។

 

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ និងដកហូតសម្ភារជាកុំព្យូទ័រ និងទូររស័ពច្រើនគ្រឿងផងដែរ៕










Post a Comment (0)
Previous Post Next Post