ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ អញ្ជើញ ចូលរួមកាន់វេនបិណ្ឌទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ស្រុកមង្គលបូរី
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ អញ្ជើញ ចូលរួមកាន់វេនបិណ្ឌទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ នារសៀលថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី ព្រមទាំងក្រុមគ្រួសារ មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ជើញ ចូលរួមកាន់វេនបិណ្ឌទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ស្ថិតក្នុងភូមិផាស៉ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


នាឱកាសនោះផងដែរឯកឧត្តមលោកជំទាវ បាននាំទេយ្យវត្ថុ និងទេយ្យទានប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ព្រមទាំង បានថ្វាយផ្កាភ្ញី ធូប ទៀន ជូនដល់ព្រះសម្មាសម្ពុទ្ធ និងបាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ ក៏ដូចជាដួងវិញ្ញាក្ខន្ធរបស់វរៈកងទ័ពដែលបានពលីក្នុងសមរភូមិកាលពីការប៉ះទង្គិចគ្នាទី២លើក នៅតាមបន្ទាត់ព្រំដែន កាលពីឆ្នាំ២០២៥កន្លងទៅ។


បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ត ឯកឧត្តម លោកជំទាវ រួមនឹងពុទ្ធបរិស័ទ ក៏បាននិមន្តព្រះសង្ឃសម្ដែងធម៌ទេសនា និងបានចែកជូននូវអំណោយជាសារុងម្នាក់មួយ ជូនដល់បងប្អូនពុទ្ធបរិស័ទដែលបានចូលរួមនៅក្នុងឱកាសបុណ្យកាន់វេនបិណ្ឌទី៩នោះផងដែរ៕











Post a Comment (0)
Previous Post Next Post