បន្ទាយមានជ័យ
៖ ឯកឧត្តម កែ គឹមយ៉ាន ថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ
ព្រះរាជាណាចក្រ កម្ពុជា
ដែលបានចុះជួបបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងក្រុងប៉ោយប៉ែត
នាពេលកន្លងមក ព្រមទាំងដោះស្រាយផ្ទាល់បញ្ហាជំនន់ទឹកភ្លៀងនិងគាំទ្រវិធានការ
ឯកឧត្ដម
មានប្រសាសន៍
បែបនេះក្នុងឱកាសដឹកនាំក្រុមការងារសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងជិត១ពាន់
គ្រួសារ នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី៤
ខែតុលា ឆ្នាំ២០២៦ នេះ។
ក្នុងឱកាសនោះ
ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត
ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត
នាយកដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់នៃមហាគ្រួសារអ្នកខេត្តបន្ទាយមានជ័យ
។
ឯកឧត្តម
កែ គឹមយ៉ាន បានថ្លែងបន្តថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគិតគូរដាក់យុទ្ធសាស្ត្រ
និងវិធានការនានាសំដៅការពារឧត្តមប្រយោជន៍ប្រជាពលរដ្ឋឲ្យរស់នៅសុខសាន្តនិងរីកចម្រើនទៅមុខបានកាន់តែឆាប់រហ័សនិងសូមថ្លែងអំណរគុណដល់សម្ដេចធិបតី
ហ៊ុន ម៉ាណែត
ដែលបានចុះមកដោះស្រាយផ្ទាល់បញ្ហាជំនន់ទឹកភ្លៀងនិងសូមគាំទ្ររាល់វិធានការបន្តរបស់សម្តេចដើម្បីបញ្ចៀសការលិចលង់ជាថ្មីនាពេលអនាគត។
ឯកឧត្តម
កែ គឹមយ៉ាន
បានសំណូមពរដល់អាជ្ញាធរនិងប្រជាពលរដ្ឋទាំងអស់ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព
ឯកភាពជាតិ ជឿជាក់លើរាជរដ្ឋាភិបាល
សហការរួមគ្នាចែករំលែកនៅព័ត៌មានសភាពការណ៍ទូទៅពាក់ព័ន្ធនឹងទឹកជំនន់ដើម្បីងាយស្រួលក្នុងការអន្តរាគមន៍ជួយបានទាន់ពេលវេលា
និងថែរក្សាសុខភាពរស់នៅស្អាត ហូបស្អាត ។
ជាមួយគ្នានេះដែរជាមួយនឹងទឹកចិត្តអាណិតអាសូរ ឯកឧត្តម កែ
គឹមយ៉ាន និងលោកជំទាវ ព្រមទាំងក្រុមការងារ បាននាំយកអំណោយជាថវិកា សម្ភារៈប្រើប្រាស់
គ្រឿងឧបភោគ បរិភោគ
ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែតសរុប
ជិត១ពាន់គ្រួសារផងដែរ៕











