បុរស០២នាក់បានរងរបួ.សធ្ង.ន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បុរស០២នាក់បានរងរបួ.សធ្ង.ន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

បាត់ដំបង ៖ យ៉ាងហោចណាស់បុរស០២នាក់បានរងរបួ.សធ្ង.ន់ ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នានៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភ្លើងស្តុបផ្សារថ្មី ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ហុងដា CLICK ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1X-5941 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បង (ឆ្លងផ្លូវ) ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AJ-7204 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច លុះមកចំណុចកើតហេតុខាងលើបានបុកគ្នាពេញទំហឹងបណ្តាលអោយអ្នកបើកបររងរបួ.សធ្ង.ន់ម្នាក់និងស្រាលម្នាក់ ។

 

ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្តដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post