បាត់ដំបង ៖
ព្រោះតែឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន
បុរសម្នាក់បានដុតផ្ទះយាយខ្លួនឯងឆេះអស់ស្ទើរទាំងស្រុងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង
២១និង១០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី២៣ ភូមិកម្មករ
សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះដែរ
បានបណ្ដាលឱ្យឆេះផ្ទះតៀម០១ខ្នង ទំហំ ៤ម៉ែត្រ ×៧ម៉ែត្រ
សង់អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ឆេះអស់ស្ទើរទាំងស្រុងរួមជាមួយសម្ភារប្រើប្រាស់ក្នុងផ្ទះផងដែរដែលមានម្ចាស់ឈ្មោះ
បឿន សូត្រ ភេទ ស្រី អាយុ ៧៨ឆ្នាំ ត្រូវជាយាយ និងជនបង្កឈ្មោះ ជា កក្កដា ភេទប្រុស
អាយុ២២ឆ្នាំ ជាអ្នក( ប្រើប្រាស់គ្រឿងញៀន ) ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ
ភ្លាមៗនោះកម្លាំងការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និង សង្រ្គោះ
នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង
ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន ០១រថយន្ត ៕
ដោយ ៖ សាលី


