ឯកឧត្តម ព្រួញ រិទ្ធថា នាំយកបច្ច័យនិងអង្ករប្រចាំខែកញ្ញា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មី
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម ព្រួញ រិទ្ធថា នាំយកបច្ច័យនិងអង្ករប្រចាំខែកញ្ញា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មី


បាត់ដំបង ៖ នៅរសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងក្រុមការងារ បាននាំយកបច្ច័យចំនួន៤០០ដុល្លារ និងអង្ករចំនួន ១តោន ប្រចាំខែកញ្ញា ប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មី ហៅវត្តដំណាក់ហ្លួង ស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

 

ឯកឧត្តម ព្រួញ រិទ្ធថា បានបញ្ជាក់ថា បច្ច័យចំនួន ៤០០ដុល្លារ និងអង្ករចំនួន ១តោន ដែលឯកឧត្តមនិងក្រុមការងារ បាននាំយកប្រគេនដល់ព្រះគ្រូចៅអធិការវត្តនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា និងក្រុមគ្រួសារ ដែលជាការផ្គត់ផ្គង់ប្រចាំខែសម្រាប់ថ្លៃទឹក ភ្លើង និងចង្ហាន់ព្រះសង្ឃសរុបចំនួន ១៤០អង្គ។

 

ឯកឧត្តមបានបញ្ជាក់ទៀតថា គិតត្រឹមខែកញ្ញា នេះជាខែទី ៦៩ហើយ ដែលឯកឧត្តម និងក្រុមការងារបាននាំយកបច្ច័យ និងអង្ករ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មកប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មីនាពេលនេះ ហើយក៏នៅបន្តប្រគេនបច្ច័យជារៀងរាល់ខែផងដែរ ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post