ករណីឃា.តកម្មនៅខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចតាមចាប់ដល់ខេត្តបាត់ដំបង ក្នុងស្រុកសំឡូត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ករណីឃា.តកម្មនៅខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចតាមចាប់ដល់ខេត្តបាត់ដំបង ក្នុងស្រុកសំឡូត

បាត់ដំបង ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិចាប់និងឃាត់ខ្លួនជនសង័្សយម្នាក់។

 

ជនសង័្សយត្រូវបានឃាត់ខ្លួនឈ្មោះ ថៃ ម៉េងលី ហៅ បូ រស់នៅក្នុងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ពីបទឃាតកម្មគិតទុកជាមុនដែលប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លើស្រ្តីឈ្មោះ នួន ស៊ីណែត អាយុ៤៣ឆ្នាំ។

 

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានប្រគល់ជូននាយកដ្ឋានជំនាញដើម្បីយកទៅអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post