ឡើងវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលអោយរបួ.សធ្ង.ន់ស្រាល ២នាក់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឡើងវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលអោយរបួ.សធ្ង.ន់ស្រាល ២នាក់

បាត់ដំបង ៖ យ៉ាងហោចណាស់បុរស ២នាក់បានរងរបួ.សធ្ង.ន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉កនៅវេលាម៉ោង ១២និង០០នាទី ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខាងលិចស្ពានថ្មថ្មី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1F-4760 សណ្តោងរ៉ឺម៉កអេតចាយ បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត បានឡើងវ៉ាជែងរថយន្តមួយគ្រឿង ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AS-5982 បើកបរដោយបុរសម្នាក់ ទិសដៅស្របគ្នាបានជ្រុលមកបុករ៉ឺម៉កពីក្រោយពេញទំហឹងបណ្តាលអោយរងរបួ.សធ្ង.ន់ ចំណែកអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ករងរបួ.សស្រាល។

 

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post