តាមការបង្ហោះផ្សាយរបស់ក្រសួងទេសចរណ៍ស្របពេលអាជ្ញាធរជាតិអប្សរា
កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ
គេឃើញវត្តមានភ្ញៀវទេសចរជាច្រើនបានចូលទៅទស្សនា និងថតរូប។
ភ្ញៀវទេសចរភាគច្រើនបានចាប់អារម្មណ៍នឹងទិដ្ឋភាពប្រាសាទមេបុណ្យខាងលិច
ដែលបណ្តែតខ្លួននៅកណ្តាលកោះមានទឹកព័ទ្ធជុំវិញ
និងកោតសរសើរចំពោះស្ថាបត្យកម្មដ៏ល្អឯកមួយនេះ។ ជាងនេះទៅទៀត គឺការជួសជុល
និងលើកតម្លៃឡើងវិញ ដោយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែលប្រឹងប្រែងច្រើនឆ្នាំមកនេះ។
ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរាជរដ្ឋាភិបាលបារាំង
ប្រាសាទមេបុណ្យខាងលិច បានបង្ហាញរូបរាងជាថ្មីឡើងវិញ
ក្រោយពីរងការខូចខាតបាត់បង់រូបអស់មួយផ្នែកធំ។ ស្ថិតនៅកណ្តាលបារាយណ៍
ហ៊ុំព័ទ្ធដោយទឹកល្ហល្ហេវ ប្រាសាទមេបុណ្យខាងលិច មានសម្រស់ស្អាតប្លែក
និងមានសោភ័ណភាពប្រែប្រួលទៅតាមពេលវេលា ចាប់តាំងពីព្រលឹមរហូតដល់ថ្ងៃលិច
បាននឹងកំពុងទាក់ទាញទេសចរ ឱ្យមកទស្សនាឥតដាច់។
សូមបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិច
ស្ថិតនៅកណ្តាលនៃបារាយណ៍នាខេត្តសៀមរាបក្រោយពីបញ្ចប់ការងារជួសជុលប្រាសាទមេបុណ្យខាងលិច
គ្រោងនឹងសម្ពោធបើកចូលទស្សនាជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕


















