បន្ទាយមានជ័យ ៖ ខណៈកូនប្រុសអាយុទើបតែ ១៧ឆ្នាំជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ឪពុកម្ដាយដែលមានជីវភាពត្រឹមតែជាកម្មកររោងចក្រកាត់ដេរនៅភ្នំពេញ បានស្នើឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ ស្នើតុលាការអោយកូនរបស់គាត់បាននៅក្រៅឃុំ ដោយគ្រាន់តែរឿងក្មេងនិងក្មេងស្រលាញ់គ្នា បានអោបថើបនិងទាំងអាណាព្យាបាលសងខាងព្រមទទួលសំណងបញ្ចប់រឿង។
បើយោងតាមការរៀបរាប់របស់ ពុកម្ដាយក្មេងប្រុសក៏ដូចជាក្មេងប្រុស
បានឲ្យដឹងថា
មុនឈានទៅដល់ការឃុំខ្លួនកូនរបស់គាត់ គឺ កូនរបស់គាត់និងក្មេងស្រីអាយុ
១៤ឆ្នាំ នៅក្នុងភូមិជាមួយគ្នានឹងទើបស្គាល់គ្នាបានណាត់ជួប
គ្នានៅកន្លែងធ្វើការរបស់របស់ឪពុងក្មេងស្រី និងជាកន្លែងស្នាក់នៅផងកាលពីថ្ងៃទី១១ ខែតុលា
២០២៦ ក៏ត្រូវឪពុងខាងស្រីត្រឡប់មកវិញដោយភ័យខ្លាចឪពុកដឹង ក៏នាំគ្នាលាក់ខ្លួនក្នុងបន្ទប់ទឹកកុំអោយឪពុងឃើញតែមិនអាចគេចផុត
ឪពុកក្មេងស្រីក៏បានហៅឲ្យកូនចេញខណៈដែលកូនប្រុសរបស់គាត់ភ័យខ្លាំងក៏រត់គេចខ្លួនពីទីតាំងនោះ។
បន្ទាប់មកឳពុកក្មេងស្រី អោយពួកគាត់និងកូនប្រុសរបស់គាត់ ទៅជួបដោះស្រាយ។ សង្ឃឹមថា ដោះចប់ពួកគាត់ក៏បានដើររកកូនប្រុសនាំទៅជួបឪពុកក្មេងស្រី
ក៏ត្រូវបានឪពុកក្មេងស្រីប្ដឹងទៅអាវុធហត្ថស្រុកថ្មពួក
រួចបញ្ជូនកូនរបស់គាត់បន្តមកអាវុធហត្ថខេត្តនិងបញ្ជូនបន្តទៅតុលាការ។
ក្នុងពេលក្មេងប្រុសជួបក្មេងស្រីមុនឳពុកមកទាន់គឺពុំបានធ្វើអ្វីជ្រុលជ្រោះ
ក្រៅពីគ្រាន់តែបានសុំឱបថើបថ្ពាល់ នឹងចាប់ដៃតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាឪពុកម្ដាយក្មេងប្រុស បានទទូចសូមអង្វរខាងក្មេងស្រី
ដែលជាអ្នកនៅភូមិជាមួយគ្នារហូតដល់មានការ ត្រូវរូវគ្នាខាងស្រីព្រមទទួលសំណងបញ្ចប់រឿង
និងសុំតុលាការឲ្យមានការដោះលែងកូនរបស់គាត់បែរជាតុលាការមិនព្រមក៏បានបញ្ជូនកូនគាត់ទៅឃុំទាំងក្មេង។ទោះបីជាពួកគាត់ខំប្រឹងរត់ខ្ចីលុយគេមកបង់អោយខាងស្រីក៍ដោយ។
អាណាព្យាបាលក្មេងប្រុសស្នើដល់សម្តេចតេជោហ៊ុន សែន
និងសម្តេចធិបតីហ៊ុនម៉ា ណែត ជួយអោយកូនរបស់គាត់បាននៅក្រៅឃុំផង។
ដោយឡែកបើតាមលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាក្មេងប្រុសខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានអោបថើប និងប៉ះពាល់រាងកាយជនរងគ្រោះពិតប្រាកដមែន។ ករណីនេះក្មេងទាំងពីស្រលាញ់គ្នាគ្រាន់តែបានអោបថើបមិនទាន់ស៊ីជម្រៅទេ និងម្យ៉ាងទៀតភាគីទាំងពី ក៏បានសម្របសម្រួលគ្នានៅតុលាការដែរតែតុលាការមិនព្រម៕


