មន្ត្រីជំនាញ ចុះផ្សព្វផ្សាយអប់រំណែនាំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មន្ត្រីជំនាញ ចុះផ្សព្វផ្សាយអប់រំណែនាំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋ


បាត់ដំបង ៖ ដោយមានការយកចិត្តទុកដាក់និងបទបញ្ជាផ្ទាល់របស់ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក សល់ សុទត្ត អនុប្រធានមន្ទីរ ទទួលបន្ទុកការងារសុវត្ថិភាពចរាចរណ៍ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយ អប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ នៅត្រង់ចំណុចភ្លើងស្តុបបាណន់ ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

 

‎ក្នុងការចុះអប់រំណែនាំនាព្រឹកនេះដែរ មន្ត្រីជំនាញបានពន្យល់ទៅលើប្រជាពលរដ្ឋចំនួន ៣២២នាក់ (ស្រី ១៨០នាក់)អំពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ផ្លូវគោកក៏ដូចជាការកែប្រែឥរិយាបថអ្នកប្រើប្រាស់ផ្លូវអោយចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរត្រូវពាក់មួកសុវត្ថិភាព ការគោរពសិទ្ធិអាទិភាព ការរក្សាល្បឿនសមស្រប ការមិនបើកបរលើសល្បឿនកំណត់ និងការមិនបើកបរក្នុងស្ថានភាពស្រវឹង ឬប្រើប្រាស់សារធាតុដែលប៉ះពាល់ដល់សមត្ថភាពបើកបរ។

 

‎ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានណែនាំដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គោរពស្លាកសញ្ញាចរាចរណ៍ និងសញ្ញាភ្លើងស្តុប ព្រមទាំងត្រូវផ្តល់អាទិភាពដល់អ្នកថ្មើរជើង និងយានយន្តដែលមានសិទ្ធិអាទិភាព ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរគ្រប់រូប សូមចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ខ្លួន ក្រុមគ្រួសារ និងអ្នកដទៃ ព្រមទាំងរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពចរាចរណ៍នៅក្នុងសង្គម។

 

‎ បន្ថែមពីនេះ មន្ត្រីជំនាញក៏បានចែកជូនសម្ភារៈចរាចរណ៍រួមមាន ៖ សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក,  ស្ទីកឃ័រចំណាំងផ្លាតM3 , សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង, ខិត្តប័ណ្ណ សុវត្ថិភាពក្នុងការបើកបរយានយន្ត, ខិត្តប័ណ្ណ សីលធម៌ក្នុងការបើកបរ ១០ចំណុច, ឯកសារជំនួយស្មារតី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ៕











ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post