ក្មេងប្រុសម្នាក់ បានលង់ទឹកប្រឡាយស្លា.ប់យ៉ាងអាណោចអាធ័ម
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ក្មេងប្រុសម្នាក់ បានលង់ទឹកប្រឡាយស្លា.ប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ ក្មេងប្រុសម្នាក់បានលង់ទឹកប្រឡាយស្លា.ប់យ៉ាងអាណោចអាធ័មវេលាម៉ោង ១៦និង០៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចប្រឡាយភ្លោះពីរខាងត្បូងភូមិស្រែអូរ ស្ថិតក្នុងក្រុមទី១ ភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សីខេត្តបាត់ដំបង ។

 

ក្មេងរងគ្រោះមានឈ្មោះ ចាន់ សុខនី ភេទប្រុស អាយុ០៤ឆ្នាំ រស់នៅភូមិសាំងជ្រំ  ឃុំគ្រាស់ ស្រុកស្វាយជុំ ខេត្តស្វាយរៀង បានចុះលេងទឹកប្រឡាយពីខាងត្បូងផ្ទះចម្ងាយ១០០០ម៉ែត្របណ្ដាលឲ្យលង់ស្លា.ប់តែម្តង។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចប្រគល់សាកស.ពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕



ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post