បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា
ឆ្នាំ២០២៦នេះ តាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត
អគ្គស្នងការនគរបាលជាតិ និងយោបល់បញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់
អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
ដែលដឹកនាំដោយលោកវរសេនីយ៍ទោ វេ ឡៃអ៊ូ នាយរងការិយាល័យ
ចុះចាប់ឃាត់យានយន្តកែច្នៃខុសបច្ចេកទេសដឹកសំពីងសំពោងចំនួន២គ្រឿង
ដែលកំពុងបើកផុងផ្លូវនៅចំណុចផ្លូវកែងវត្តពិភិទ្ធារាម ស្ថិតក្នុងភូមិព្រែកមហាទេព
សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
លោកវរសេនីយ៍ទោ វេ ឡៃអ៊ូ បានបញ្ជាក់ថា
រថយន្តទាំងពីរគ្រឿងនេះជាប្រភេទរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសដឹកសំពីងសំពោង
លើសទម្ងន់រហូតបើកផុងផ្លូវ ដែលមួយគ្រឿងម៉ាក ISUZU
PICK Up ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ បាត់ដំបង 2A-3008 និងមួយគ្រឿងទៀតម៉ាក ISUZU ពណ៌ប្រផេះ
ពាក់ផ្លាកលេខ ប៉ៃលិន 2A-1012 ។
លោកបានបញ្ជាក់ថា រថយន្តទាំងពីរគ្រឿងខាងលើត្រូវបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីធ្វើការអប់រំ ផាកពិន័យតាមច្បាប់ និងឱ្យម្ចាស់យានកែតម្រូវឱ្យត្រឹមត្រូវតាមលក្ខណៈដើមនៃយានវិញ៕
ដោយ៖ សាលី


