បាត់ដំបង ៖ យ៉ាងហោចណាស់បុរស ៥នាក់បានរងរបួ.សធ្ង.ន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង
១២និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧
ចំណុចវាលបឹងត្រាវ ស្ថិតក្នុងភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងរថយន្តដឹកទឹកកកពោធិ៍វាល ពណ៌សមួយគ្រឿង
ពាក់ផ្លាកលេខ ភ្នំពេញ 3D-7825 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីលិចទៅកើត
(ប៉ៃលិន.បាត់ដំបង) ចំណែកមួយគ្រឿងទៀតជាប្រភេទរថយន្តដឹកទំនិញពណ៌ស ពាក់ផ្លាកលេខ
បាត់ដំបង 3A-2827 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ២នាក់
ទិសដៅពីកើតទៅលិច
លុះមកដល់ចំណុចកើតហេតុខាងលើបានឡើងវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀតក៏ជ្រុលទៅបុករថយន្តដឹកទឹកកកពេញទំហឹងតែម្តង
។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បណ្តាលអោយភាគីខាងរថយន្តដឹកទឹកកកករងរបួ.សធ្ង.ន់ម្នាក់ស្រាលម្នាក់ ចំណែកភាគីខាងរថយន្តដឹកទំនិញរងរបួ.សធ្ង.ន់ទាំង៣នាក់ហើយត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយករក្សាទុកដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖
សាលី



