បាត់ដំបង
៖
បុរសម្នាក់បានរងរបួ.សធ្ង.ន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងនៅវេលាម៉ោង
២១និង១០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ
ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាក TOYOTA. HILUX មួយគ្រឿង
ពាក់ផ្លាកលេខ ភ្នំពេញ 2E-3302 បើកបរដោយបុរសម្នាក់
ទិសដៅពីលិចទៅកើត ចំណែកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1Y-2961 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច
លុះមកដល់ចំណុចកើតហេតុខាងលើបានបុកគ្នាពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួ.សធ្ង.ន់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖
សាលី




