ឯកឧត្តម ព្រួញ រិទ្ធថា នាំយកមីចំនួន ៥០០កេស ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម ព្រួញ រិទ្ធថា នាំយកមីចំនួន ៥០០កេស ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

បាត់ដំបង៖ ដោយសារការយកចិត្តទុកដាក់ និងចូលរួមចំណែកជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងសហការី បាននាំយកមីចំនួន ៥០០កេស ប្រគល់ជូនរដ្ឋបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដើម្បីត្រៀមបែងចែកជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងកំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់។

 

ឯកឧត្តម ព្រួញ រិទ្ធថា បានបញ្ជាក់ថា ការផ្តល់អំណោយស្បៀងអាហារនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់ ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបង សំដៅជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់។

 

ឯកឧត្តម សុខ លូ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង នឹងបន្តយកស្បៀងអាហារដែលទទួលបានទៅរៀបចំបែងចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ តាមតម្រូវការ និងស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន ដោយផ្តោតជាពិសេសលើគ្រួសារដែលមានការលំបាក និងត្រូវការជំនួយជាចាំបាច់ ហើយតាមរយៈសកម្មភាពនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងគ្រាដែលប្រជាពលរដ្ឋមួយចំនួនកំពុងប្រឈមនឹងផលប៉ះពាល់ពីគ្រោះធម្មជាតិ ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post