បន្ទាយមានជ័យ ៖
កម្លាំងសមត្ថកិច្ចចម្រុះតាមព្រំដែន បង្រ្កាបឃាត់ខ្លួនជនសង្ស័យពីរនាក់លួចនាំចូលទំនិញពីប្រទេសថៃមកកម្ពុជា
តាមភូមិសាស្រ្តច្រករបៀងនៃស្រុកម៉ាឡៃ កាលពីម៉ោង ១៩:៤៥នាទី យប់ថ្ងៃទី០២ ខែតុលា
ឆ្នាំ២០២៦ ត្រង់ចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ។
ជនសង្ស័យដែលត្រូបានឃាត់ខ្លួនរួមមាន៖ ១. ឈ្មោះ នួម ថានុន ភេទប្រុស
អាយុ ២៧ឆ្នាំ ២. ឈ្មោះ រិត ចាន់រ៉េត ភេទប្រុស អាយុ ២០ឆ្នាំ (ជនសង្ស័យទាំង២នាក់ មានទីលំនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត)។ វត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូតូ Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ចំនួន ១គ្រឿង (ស្លាកលេខ បន្ទាយមានជ័យ 1F-3325), រទេះអូស ចំនួន ១, ទំនិញ/អីវ៉ាន់ចម្រុះ ចំនួន ៤ការ៉ុង។ រីឯកម្លាំងចម្រុះដែលចុះបង្រ្កាប
(រួមមានកងយោធពលខេមរភូមិន្ទ មកពីវរៈសេនាតូចលេខ៥១១ ចំណុះកងពលតូចថ្មើរជើងលេខ៥១)
បានចុះប្រតិបត្តិការទប់ស្កាត់
និងបង្ក្រាបបានជាបន្តបន្ទាប់នូវបទល្មើសឆ្លងដែនខុសច្បាប់។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់
ព្រមទាំងវត្ថុតាង ត្រូវបានប្រគល់ជូន
និងបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់៕



