រថយន្ត TACOMA មួយគ្រឿងសង្ស័យខូចម៉ែត្រចង្កូតបានប្រទាញធ្លាក់ចូលស្ទឹងសង្កែ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រថយន្ត TACOMA មួយគ្រឿងសង្ស័យខូចម៉ែត្រចង្កូតបានប្រទាញធ្លាក់ចូលស្ទឹងសង្កែ

បាត់ដំបង ៖ រថយន្ត TACOMA មួយគ្រឿងសង្ស័យខូចម៉ែត្រចង្កូតបានប្រទាញធ្លាក់ចូលស្ទឹងសង្កែ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៤និង២៧នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះ ដំបូងឡើយគេឃើញរថយន្តម៉ាកTACOMA ពណ៌សមួយគ្រឿង បើកបរដោយឈ្មោះ ជ័យ សំបូរ ភេទប្រុស អាយុជាង ៣០ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អ្នករួមដំណើរមានប្រពន្ធ និងកូនតូចអាយុ០៧ខែម្នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជាប់ចង្កូតប្រទាញធ្លាក់ចូលទឹកស្ទឹងសង្កែ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះទៅពិនិត្យ ដោយម្ចាស់បានទំនាក់ទំនងអោយខាងរថយន្តស្ទូចមកស្ទូចឡើងដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯងផងដែរ ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post